Vol.319 | ផលនៃទាន ចំពោះសោតាបនបុគ្គលគឺបានបុណ្យច្រើនណាស់ | ☸លោកគ្រូធម្មាចារ្យ អុឹម រ៉ៃយ៉ា ☸

អ៊ុឹម រ៉ៃយ៉ា

អ៊ុឹម រ៉ៃយ៉ា

4,531 views

Vol.319 | ផលនៃទាន ចំពោះសោតាបនបុគ្គលគឺបានបុណ្យច្រើនណាស់ | ☸លោកគ្រូធម្មាចារ្យ អុឹម រ៉ៃយ៉ា ☸
ព្រះសូត្រក្នុងការអោយទាន (ទានសូត្រ)
ម្នាលភិក្ខុ ទាំងឡាយ បើពួកសត្វដឹងផលនៃការចែកទាន ដូចជាតថាគតដឹងដូច្នោះ បើមិនទាន់ឲ្យទានទេ ក៏មិនហ៊ានបរិភោគឡើយ មួយទៀតមន្ទិល គឺសេចក្ដីកំណាញ់ របស់សត្វទាំងនោះ ក៏មិនគ្របសង្កត់ ចិត្តបានឡើយ។ ទោះបីពំនូកបាយ ជាដម្បូង ដុំបាយជាដម្បូង ឯណារបស់សត្វទាំងឡាយនោះ សត្វទាំងឡាយ មិនបានរំលែក អំពីពំនូតបាយនោះ ក៏មិនបរិភោគឡើយ បើសត្វទាំងនោះ មានបដិគ្គាហកបុគ្គល។ ម្នាលភិក្ខុ ទាំងឡាយគថាគតដឹង ផលនៃការឲ្យ និងការចែករំលែក យ៉ាងណាសត្វទាំងឡាយ មិនដឹងយ៉ាងនោះទេ ព្រោះហេតុណា ហេតុនោះ សត្វទាំងឡាយមិនបានឲ្យទាន ហើយទើបហ៊ានបរិភោគ មួយទៀតមន្ទិល គឺសេចក្ដីកំណាញ់ក៏តែងគ្របសង្កត់ចិត្តសត្វទាំងឡាយនោះ។ លុះព្រះមានព្រះភាគទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់ គាថាព័ន្ធនេះក្នុងសូត្រ នោះថា៖ បើសត្វទាំងឡាយ គប្បីដឹងផលនៃការចែករំលែក ថាមានផលច្រើនដូច ព្រះពុទ្ធទ្រង់ស្វែងរកគុណដ៏ធំ ត្រាស់ទុកហើយយ៉ាងនេះ សត្វទាំងឡាយ មានចិត្តជ្រះថ្លា គប្បីបន្ទោបង់ មន្ទិល គឺសេចក្ដីកំណាញ់ចេញ ទានដែលគេឲ្យហើយ ដល់ព្រះអរិយៈ ទាំងឡាយណា រមែងមានផលច្រើន បុគ្គលទាំងឡាយ គួរឲ្យទានដល់ព្រះអរិយៈ ទាំងនោះ ក្នុងកាលដ៏គួរ មួយទៀតជនច្រើននាក់ ឲ្យបាយជាទក្ខិណាទាន ដល់ទក្ខិណេយ្យបុគ្គលទាំងឡាយ ទាយកទាំងឡាយ លុះច្យុតអំពីអត្តភាព ជាមនុស្សនេះហើយរមែងទៅកាន់ ឋានសួគ៌ ទាយកទាំងនោះ លុះទៅកាន់ឋានសួគ៌ ជាអ្នកមានចំណង់ក្នុងកាម រមែងរីករាយ ក្នុងស្ថានសួគ៌នោះ សត្វទាំងឡាយមិនកំណាញ់ រមែងសោយផល នៃការចែករំលែក។ សូត្រ ទី៦។
ខុទ្ទកនិកាយ ឥតិវុត្តកៈ ទុតិយភាគ (ព្រះត្រៃបិដកលេខ ៥៣)

អ្នកសប្បុរសមានទ្រព្យតែងធ្វើទាន បានជាប្រយោជន៍ដល់អ្នកខ្សត់ ដូចទឹកអណ្តូងដែលគេគប្បីងូតផឹកបាន ឯអសប្បុរសដែលមានទ្រព្យមិនដែលធ្វើទាន មិនអាចបានជាប្រយោជន៍ដល់អ្នកខ្សត់ឡើយ ដូចទឹកសមុទ្រដែលប្រៃមិនអាចងូតផឹកបាន (ប្រយោជន៍នៃទ្រព្យគឺការធ្វើទាន)។​
បុគ្គលពាលមិនអាចធ្វើទានបាន ហើយក៏មិនចេះអនុមោទនាទានដែលអ្នកដទៃដែលគេបានធ្វើដែរ ព្រមទាំងពោលហាមឃាត់សទ្ធារបស់អ្នកធ្វើទានទៀតផង ឯបុគ្គលជាបណ្ឌិតតែងធ្វើទាន ហើយចេះត្រេកអរអនុមោទនាទានរបស់អ្នកដទៃដែលគេបានធ្វើទាន ហើយក៏មិនទើសទាស់ ឬពោលហាមឃាត់សទ្ធារបស់អ្នកធ្វើទានដែរ។​
បុគ្គលពាលមិនបានដឹងផលប្រយោជន៍នៃការឱ្យទានឡើយ ហើយក៏មិនមានមិត្តច្រើនដែរ ថែមទាំងមិនអាចទៅកាន់ស្ថានសួគ៌បានរឿយៗដែរ ឯបុគ្គលជាបណ្ឌិតតែងបានដឹងនូវផលប្រយោជន៍នៃការឱ្យទាន ហើយតែងមានមិត្តច្រើន ថែមទាំងអាចទៅកាន់ស្ថានសួគ៌បានរឿយៗទៀតផង។​
សមណ ព្រហ្មណ៍ ស្មូម យាចក តែងសូមទានរឿយៗ ឯអ្នកអោយទាន ក៏តែងអោយទានរឿយៗដែរ អ្នកសូមទានដែលជាវិញ្ញូជនតែងញ៉ាំងជនដែលមានសទ្ធាហើយ អោយរឹងរឹតតែមានសទ្ធាថែមទៀត គឺមិនធ្វើអោយខូចសទ្ធារបស់គេឡើយ ប្រៀបដូចសត្វកន្លង់ដែលក្រេបរសកេស្សរផ្កា ហើយមិនដែលធ្វើអោយខូចដល់ផ្កាឡើយ។

℗ 2026 អ៊ឹម រ៉ៃយ៉ា
© 2026 អ៊ឹម រ៉ៃយ៉ា
All rights reserved.  

🙏សម្ដែងដោយ ព្រះធម្មាចារ្យ អុឹម រ៉ៃយ៉ា (សិក្សាព្រះសតិប្បដ្ឋាន)
............................................................................
ដើម្បីបានទទួលស្ដាប់នូវព្រះធម៌បន្តទៀតសូមចុច
👉 Subscribe
👉 Comment
👉 Share
👉 Like
សូមអរព្រះគុណនឹងអរគុណចំពោះការស្ដាប់ព្រះធម៌
#Khmerdharma
#Dharmatalk
#អឹមរ៉ៃយ៉ា