ឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្តគោរពគោលការណ៍នីតិរដ្ឋ និងដោះស្រាយវិវាទដោយសន្តិវិធី កម្ពុជាបានសម្រេចជ្រើសរើសដំណើរការផ្សះផ្សាដោយបង្ខំក្រោម UNCLOS។ កម្ពុជាមើលឃើញថា ដំណើរការនេះ ជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ពុំមែនជាទម្រង់នៃការបង្កើតភាពតានតឹងនោះទេ។ ប្រសាសន៍លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សាដោយបង្ខំក្រោម UNCLOS នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។