«លោក សេង ហៀង មិនហ៊ានស៊ើបអង្កេតលើលោក ហ៊ុន តូ ព្រោះលោកភ័យខ្លាច»

TFA Khmer - ទូរទស្សន៍អាស៊ីសេរី

TFA Khmer - ទូរទស្សន៍អាស៊ីសេរី

23,032 views

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនកុរណា លើកឡើងថា ការបកស្រាយរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជាធានីភ្នំពេញ លោក សេង ហៀង បង្ហាញថា ព្រះរាជអាជ្ញារូបនេះ ភ័យខ្លាច និងមិនបានបំពេញតួនាទីត្រឹមត្រូវក្នុងការស៊ើបអង្កេតទៅលើក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ដែលរងការចោទប្រកាន់ថា ជាមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ អ្នកជំនាញសិទ្ធិមនុស្ស​ និងច្បាប់រូបនេះ យល់ថា ការមិនចាត់ការស៊ើបអង្កេតទៅលើលោក ហ៊ុន តូ នេះ គឺបង្ហាញពីការការពារគ្នាជាប្រព័ន្ធ ដូច្នេះសហគមន៍ជាតិនិងអន្តរជាតិ នឹងមិនជឿទៅលើប្រសិទ្ធភាពនៃការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញឡើយ។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក សេង ហៀង ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតអន្តរជាតិថា លោកគ្មានតម្រុយ និងគ្មានព័ត៌មានផ្លូវការដើម្បីឈានទៅបើកការស៊ើបអង្កេត និងចោទប្រកាន់លើលោក ហ៊ុន តូ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអន្តរជាតិនោះទេ ទោះបីជាក្មួយប្រុសរបស់លោក ហ៊ុន សែន រូបនេះមានកេរ្តិ៍ឈ្មោះអាស្រូវល្បីសុះសាយពេញពិភពលោកក្តី។

សូមស្តាប់បទសម្ភាសន៍រវាងលោក ថា និងលោក ស៊ឹង សែនករុណា ជុំវិញរឿងនេះ ដូចតទៅ៖
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់ទូរទស្សន៍អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 tfakhmer.org
👉 facebook.com/tfakhmer
👉 @tfakhmer
👉 x.com/TFAKhmer
👉 instagram.com/tfakhmer
---
#ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #ហ៊ុនតូ #ហួយវ័នផេ